វិធីជួយសង្រ្គោះបឋមជនរងគ្រោះត្រូវរន្ទះបាញ់

រន្ទះបាញ់អាចកើតឡើងពេលមេឃកំពុងភ្លៀង។ មូលហេតុដែលធ្វើឲ្យជន​រងគ្រោះ​មួយចំនួនស្លាប់នៅពេលត្រូវរន្ទះបាញ់ គឺបណ្តាលមកពីការគាំងបេះដូង។នៅពេលរន្ទះ​បាញ់ចំមនុស្ស ចរន្តទាំងអស់បានឆ្លងទៅដី ជាមូលហេតុនាំឲ្យ​សាច់ដុំបេះដូងបញ្ឈប់​ចលនា។

នៅពេលដែលគ្មានចលនាដង្ហើម គ្មានខ្យល់ចូលសួត គ្មានអុកស៊ីសែនក្នុងឈាម សរីរាង្គក្នុងខ្លួនលែងដំណើរការ ជាពិសេសបេះដូង។ រន្ទះបាញ់ក៏អាចបណ្តាលឲ្យហើម រឺដាច់សរសៃរឈាមខួរក្បាលផងដែរ។

មុនពេលជួយសង្គ្រោះនរណាម្នាក់ដែលត្រូវរន្ទះបាញ់ អ្នកត្រូវពិនិត្យថា តើកន្លែង​គ្រោះថ្នាក់មានសុវត្តិភាពវិញហើយឬនៅ? បើស្ថានភាពជនរងគ្រោះពុំមានចលនាដង្ហើម គ្មានជីពចរ គ្មានរបួសលើឆ្អឹងកង អ្នកត្រូវជួយធ្វើចលនាបេះដូង និងដង្ហើមភ្លាមៗ រហូតក្រុមសង្គ្រោះបន្ទាន់មកដល់។

វិធីការពារ ៖
– ពេលកំពុងបើកបររថយន្ត ត្រូវស្ថិតក្នុងរថយន្ត និងមិនត្រូវប៉ះវត្ថុចម្លង
– បើនៅទីវាលគ្មានដើមឈើត្រូវអង្គុយចុះ ឃ្លាតពីគ្នាចម្ងាយ ៣០ម៉ែត្រ
– មិនត្រូវជ្រកក្រោមដើមឈើ
– ត្រូវស្ថិតនៅក្នុងផ្ទះ និងត្រូវបិទ ទូរស័ព្ទ ទូរទស្សន៍ វិទ្យុ …

ត្រូវចាំថា ៖ រន្ទះបាញ់សំដៅទៅរកវត្ថុដែលនៅខ្ពស់ជាងគេ។ ប៉ុន្តែការសង្គ្រោះទាន់ពេល អាចជួយជីវិតជនរងគ្រោះបាន៕

ប្រែសម្រួល៖ សាវតា