រូបភាពឯកសារ

រដូវភ្លៀង​ជា​រដូវ​ដែល​ងាយ​ឆ្លង​ជំងឺ​ផ្តាសាយ ដែល​ភាគច្រើន​បង្ក​ឡើង​ដោយ​មេរោគ​ផ្តាសាយ Seasonal Influenza ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដើម្បី​កុំ​ឲ្យ​ចម្លងជំងឺ​ផ្តាសាយ ពិសេស​ទៅ​លើ​កុមារតូច​ៗ ។

ចំពោះ​រោគ​សញ្ញា​ជំងឺ​ផ្តាសាយ​ដែល​លោក​អ្នក​គួរតែ​ចាប់អារម្មណ៍​រួម​មាន​៖
-​គ្រុន​ក្តៅ​​លើស​ពី​៣៨,៥​អង្សា​សេ ,​ក្អក ,​ក្អក​ស្ងួត ,​ឈឺ​ក ,​ហៀរ​សំបោរ ,​ឈឺក្បាល ,​អស់កម្លាំង ,​ងងុយដេក និង​ករណី​ខ្លះ​អាច​វិ​វ​ឌ្ឍ​ទៅ​ហត់ ។

វិធី​ព្យាបាល​គឺ​៖ ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ ផឹកទឹក​ឲ្យ​បាន​ច្រើន គេង​លក់​ស្កប់ស្កល់ កាត់​បន្ថយ​ការ​ហាត់ប្រាណ ហូប​អាហារ​សម្បូរ​ជីវជាតិ ជា​ពិសេស​វីតាមីន​សេ ។ ការ​ប្រើ​ថ្នាំ​ផ្សះ​គ្មាន​ប្រសិទ្ធភាព​សម្លាប់​មេរោគ​ផ្តាសាយ​ទេ ថែម​ទាំង​សុខភាព​ទ្រុឌទ្រោម និង​មិន​ងាយ​ជា​ពី​ជំងឺ​ផ្តា​យ​ទៀត​ផង ។ បើ​ការ​ព្យាបាល​៣​ថ្ងៃ​មិន​ធូរស្រាល ឬ​វិ​វ​ឌ្ឍ​ទៅ​ជា​ហត់​ខ្លាំង សូម​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ ។

លោក​អ្នក​ដែល​កើត​ជំងឺ​ផ្តា​យ​សាយ​គួរតែ​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ ដើម្បី​កុំ​ឲ្យ​មានការ​ចម្លង​ទៅ​អ្នក​ដទៃ​បាន​៖
– ​នៅ​ពេល​ក្អក ឬ​កណ្តាស គួរ​ប្រើ​ក្រមា​ខ្ទប់មាត់ និង​ពាក់​ម៉ាស់​ដើម្បី​ការពារ​កុំ​ឲ្យ​មេរោគ​សាយភាយ និង​ចម្លង​ទៅ​អ្នក​ដទៃ​បាន ពិសេស​ក្មេង​តូច ។

-​ មិន​ត្រូវ​ខាកស្តោះ​ពាស​វា​ពាស​កាលនោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​មេរោគ​សាយភាយ និង​អាច​ចម្លងជំងឺ​ផ្តាសាយ​ទៅ​អ្នក​ដទៃ​បាន ដូច្នេះ​ចូរ​មាន​អនាម័យ ដោយ​ត្រូវ​ខាក​ស្តោះដាក់​កន្សែង ក្រមា ក្រដាស និង​ត្រូវ​យក​ទៅ​បោះចោល​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព ដូច​ជា​ធុងសំរាម បង្គន់ ឬ​កន្ថោរ​ជាដើម ។

– ​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ​ឱ្យ​បាន​ស្អាត​ជា​និច្ច ដើម្បី​ការពារ​កុំ​ឲ្យ​មេរោគ​ឆ្លង​ទៅ​អ្នក​ដទៃ​បាន ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​លាង​សម្អាត​ដៃ​ប្រៀ​បាន​ដូច​ជា​អ្នក​បង្កើត​វ៉ាក់សាំង​ការពារ​ជំងឺរាក និង​ជំងឺ​ផ្លូវដង្ហើម ខ្លួន​អ្នក និង​អ្នក​ដទៃ​ព្រោះ​ការ​លាង សម្អាត​ដៃ​ការពារ​កុំ​ឲ្យ​មាន​ជំងឺរាក ការពារ​ពី​ជំងឺ​ផ្តាសាយ និង​ផ្លូវដង្ហើម​បាន ដូច្នេះ​សូម​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឬ​ជាមួយ​ផេះ ក្រោយ​ពេល​ចេញពី​បង្គន់ មុន​ពេល​បរិភោគ​អាហារ មុន​ពេល​បញ្ចុក​អាហារ​កូន មុន​ពេល​រៀបចំ​អាហារ​និង​ក្រោយ​ពេល​ផ្តាសាយ ៕

ប្រែសម្រួល៖ សាវតា