នៅថ្ងៃទី១៦ ខែធ្នូខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ សាលាខេត្តកណ្ដាល និងអាជ្ញាធរស្រុកល្វាឯម នឹងប្រារព្ធពិធីអបអរសាទរទិវាបេតិកភណ្ឌពិភពលោក ហើយនៅថ្ងៃនោះដូចគ្នា រោងល្ខោនខោលដ៏ធំសង់ពីថ្មប្រក់គ្បឿងនៅក្នុងវត្តស្វាយអណ្ដែត ក៏នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ដំណាលគ្នាដែរ។

ពិធីដ៏មហោឡារិកនេះ នឹងប្រារព្ធឡើងដោយមានការចូលរូមពីរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងចិត្រសីល្បៈលោកស្រី ភឿង សកុណា អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ តំណាងអង្គការយូនេស្កូ អាជ្ញាធរស្រុក ប្រជាពលរដ្ឋ សិស្សានុសិស្ស និងសីល្បៈករជាច្រើនរូបទៀត៕