ភ្នំពេញ៖ ក្រោយចូលឆ្នាំខ្មែរ សំរាមនៅតាមដងផ្លូវនៅក្នុងទីក្រុងភ្នំពេញ មានសភាព​រប៉ាត់រប៉ាយគ្មានសណ្តាប់ធ្នាប់ បាត់បង់សោភ័ណ្ឌភាពក្នុងទីក្រុង។

ស្ថានភាពបែបនេះ បានជំរុញឲ្យលោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានណែ​នាំរដ្ឋបាលខណ្ឌទាំង១២ ចាត់ចែងកម្លាំងប្រជាការពារ ចុះជួយ​សហការ​ជា​មួយ​បុគ្គលិកក្រុមហ៊ុន ស៊ីនទ្រី ដើម្បីបោសសម្អាត ប្រមូល​កើប​ និងដឹកជញ្ជូនសំរាម​ នៅ​តាមដងផ្លូវសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

អត្ថបទ៖ ខ្មែរណាស់