មេដឹកនាំទីក្រុងព្យុងយ៉ាងនៃកូរ៉េខាងជើងលោក គីម ជុនអ៊ុន នឹងអាចទៅពេញទស្សនកិច្ចជាលើកដំបូងនៅលើទឹកដីកូរ៉េខាងត្បួង មុនពេលដាច់ឆ្នាំ២០១៨។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter  នៅថ្ងៃទី១០ធ្នូ ឆ្នាំ២០១៨។ ការចុះផ្សាយនេះ បន្ទាប់ពីទូរទស្សន៍កូរ៉េខាងត្បួងមួយឈ្មោះ YTN បានស្រង់សម្ដីមន្រ្តីមិនស្គាល់ឈ្មោះម្នាក់ប្រចាំនៅការិយាល័យប្រធានាធិបតីកូរ៉េខាងត្បួង។

ការរំពឹងទុកតើថាលោកគីម ជុនអ៊ុន អាចទៅជាន់ដីកូរ៉េខាងត្បួងនេះ បានកើតឡើងបន្ទាប់ពី លោក គីម និងប្រធានាធិបតីកូរ៉េខាងត្បួងលោក មូន ចែអ៊ីន បានព្រមព្រៀងគ្នាលើដំណើរទស្សនកិច្ចនេះ នៅអំឡុងកិច្ចប្រជុំកំពូលរបស់ពួកគេនៅក្នុងទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើងកាលពីខែវិច្ឆិកា កន្លងទៅនេះ៕

ប្រភព៖ Reuter