«ឲ្យតែរួមភេទលើកដំបូង ដឹងតែមានឈាម? មិនពិតនោះទេ! ឈប់យល់ខុសទៀតទៅ»។  នេះជាសំណួរ និងចម្លើយ ដែលអង្គការ អង្គការ​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា ដ៏ល្បី ហៅកាត់ថា អង្គការ រ៉ា​ក់ ផ្សព្វផ្សាយនៅលើបណ្តាញសង្គមរបស់ខ្លួន។

អង្គការ រ៉ាក់ បានបដិសេធ ចំពោះទស្សនៈកន្លងមក ដែលតែងតែលើកឡើងថា ស្រ្តីដែលចេញឈាមពេលរួមភេទ គឺនៅបរិសុទ្ធ ឬទើបតែរួមភេទលើកដំបូង។  អង្គការនេះ បានបកស្រាយយ៉ាងនេះថា៖ «ស្រ្តីភាគច្រើន មិនមានការធ្លាក់ឈាមនោះទេ នៅពេលរួមភេទលើកដំបូង។ សម្រាប់អ្នកដែលធ្លាក់ឈាមទាំងនោះ អាចមកពីសន្ទះព្រហ្មចារីយ៍របស់ពួកគាត់តឹង ប៉ុន្តែវាអាចមានហេតុផលជាច្រើនទៀត ដូចជាការមិនមានចំណង់ក្នុងពេលរួមភេទជាដើម»។

ទន្ទឹមនឹងការបកស្រាយបែបនេះ អង្គការរាក់ ក៏អំពាវនាវបែបនេះទៀតថា៖«ដូច្នេះ ឈប់យល់ច្រលំ និងលុបបំបាត់គំនិតដែលថា ទាល់តែមានឈាមពេលរួមភេទលើកដំបូង ទើបមានន័យថាស្រ្តីនៅបរិសុទ្ធ ទៀតទៅ»។