ប្រទេសរុស្ស៊ីបានប្រកាសថា ខ្លួនបានរកឃើញករណីដំបូងនៃជំងឺផ្តាសាយបក្សីH5N8 ដែលបានឆ្លងលើមនុស្ស ប៉ុន្តែមិនទាន់មានការរីករាលដាលពីមនុស្សទៅកាន់មនុស្សនៅឡើយទេ។

លោកស្រី Anna Popova ប្រធានសុខាភិបាលសាធារណៈរបស់ប្រទេសរុស្សីបាននិយាយកាលពីថ្ងៃសៅរ៌ម្សិលមិញថា អាជ្ញាធររុស្ស៊ីបានរាយការណ៍ព័ត៌មានអំពីការរកឃើញករណីឆ្លងជំងឺផ្ដាសាយនេះលើកម្មករ៧នាក់ នៅកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងនៅភាគខាងត្បូងនៃប្រទេស ទៅកាន់អង្គការសុខភាពពិភពលោក។

លោកស្រីបន្តថា៖«វាមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សទេ។ ប៉ុន្តែមានតែពេលវេលាប៉ុណ្ណោះ ដែលអាចប្រាប់ពីការបម្លែងថ្មីរបស់វីរុសនេះនៅពេលអនាគតឆាប់ៗ ដែលនឹងអនុញ្ញាត​ឱ្យវាអាចឆ្លងពីមនុស្សទៅមនុស្សបាន។ ការរកឃើញមេរោគនេះ ឥឡូវនេះផ្តល់ឱ្យយើងនូវពេលវេលាទាំងមូលដើម្បីត្រៀមខ្លួនសម្រាប់ការបម្លែងថ្មី និងលទ្ធភាពក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលានិងអភិវឌ្ឍប្រព័ន្ធតេស្តនិងវ៉ាក់សាំង»។



លោកស្រី Popova បាននិយាយថា កម្មករដែលបានឆ្លងនៅឯកសិដ្ឋានចិញ្ចឹមសត្វដែលជាកន្លែងដែលមានការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សីនៅក្នុងខែធ្នូ មានករណីស្រាលហើយបានជាសះស្បើយឡើងវិញហើយ។

ចំណែកអង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែល​៖«ប្រសិនបើមានការបញ្ជាក់វាមានការឆ្លងពីមនុស្សទៅមនុស្សនៅក្នុងប្រទេសរុស្ស៊ី នោះគឺជាជាលើកទីមួយហើយដែលមេរោគH5N8 ឆ្លងពីមនុស្សទៅមនុស្ស៕