ភ្នំពេញ៖ នៅក្នុងខែមីនា​នេះ ​​ចំណូល​ពន្ធគយ និងពន្ធដារ មានជាង ៧០០លានដុល្លារ សហរដ្ឋអាមេរិក នេះគឺមិនបាន​គិត​ពីចំណូលមិនមែនសារពើពន្ធទេ។ ក្នុងនោះចំ​​ណូលពន្ធ ផ្ទៃក្នុងជាង ៤៧៦លានដុល្លារ​ស​ហ​រ​​ដ្ឋ​អាមេរិក និងចំណូលពន្ធគយ​​ជាង២៥០លាន ដុល្លារ សហរដ្ឋអាមេរិក។

បើសរុបចាប់ពីដើម​ឆ្នាំ​២០១៩ រហូតមកដល់ ពេលនេះ ចំណូលពន្ធផ្ទៃក្នុង បានកើន​រហូត​ទៅដល់៨៣៤​លាន​ដុល្លារសហរដ្ឋអាមេរិក និងចំណូលពន្ធគយ ៧១១លាន​​សហរដ្ឋអាមេរិក។ ដូច្នេះ​បើ​សរុប​ទៅ​មានចំនួនជាង ១.៥០០លានដុល្លារ​សហ​​រដ្ឋអា​​មេរិក។ នេះជាការបង្ហាញប្រាប់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេច ហ៊ុន សែន។

នៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួនជា៣.០០០នាក់ នា​ព្រឹកថ្ងៃ​ ០១ ខែមេសា ឆ្នាំ២០១៩ នៅ​មជ្ឈ​​មណ្ឌ​ល​សន្និ​បាត និងពិព័រណ៍កោះពេជ្រ សម្តេច ហ៊ុន សែន បានឲ្យដឹងថា ចំពោះសាច់ប្រាក់បំរ៉ុងរបស់​រដ្ឋនាពេលនេះ មាន​​ប្រមាណជាង ៣.០០០លានដុល្លារសហរដ្ឋអាមេរិក៕

អត្ថបទ៖ ខ្មែរណាស់