នៅក្នុងរយៈពេល១០ខែ ពោលគឺចាប់ពីខែមករា ដល់ តុលា  ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករតែចំនួន ៤៣៤,៨០៧តោន ប៉ុណ្ណោះ។

ការនាំចេញក្នុងរយៈពេល ១០ ខែឆ្នាំនេះ បានធ្លាក់ចុះជិត ៧ ម៉ឺនតោនពោលគឺស្មើនឹង ១៣.២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ដែលមានចំនួន ៤៩២,១១៥តោន។ នេះបើតាមរបាយការណ៍ផ្លូវការណ៍ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ ដែលចេញផ្សាយកាលពីដើមខែវិច្ឆិកា កន្លងទៅ។  

របាយការណ៍ដដែល បញ្ជាក់ថា ប្រភេទអង្ករដែលនាំចេញមានដូចជា អង្ករសែនក្រអូបចំនួន ៣៣៨,១២៧ តោន អង្ករ ស គ្រាប់វែងចំនួន ៧១,៥៨៨ តោន និងអង្ករចំហុយគ្រាប់វែងចំនួន ៤៣,៤០០៧ តោន ហើយប្រទេសដែលទទួលទិញពីកម្ពុជាច្រើនជាងគេ ដូចជា ប្រទេសជាង ១១ តោន ប្រទេសបារាំង ជាង ៦ ម៉ឺនតោន និងប្រទេសម៉ាឡេស៊ីជាង​៣ ម៉ឺនតោន។