ក្រសួងសុខាភិបាលផ្សាយថា ក្នុងរយៈពេល៨ខែក្នុងឆ្នាំ២០១៨នេះ ពលរដ្ឋទៅពិនិត្យពិគ្រោះជំងឺនៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស គឺមានជាង៧លាន(៧.៧៥១.២៣៦)ករណី ហើយក្នុងនោះ ពលរដ្ឋបានសម្រាកព្យាបាល មានជាង៦សែន(៦៣៣.៦៩៤) នាក់។

របាយការណ៍ចេញផ្សាយនៅថ្ងៃទី១២ តុលា បន្តថា ក្នុងចំណោមពលរដ្ឋជាង៧លាននាក់ទៅពិនិត្យពិគ្រោះជំងឺនោះ គឺពលរដ្ឋមានប័ណ្ណក្រីក្រីពិនិត្យជំងឺមិនអស់ប្រាក់ជាង១លាន(១.៣៦៤.៤៨២)ករណី និងពលរដ្ឋក្រីក្រីទទួលការព្យាបាលមិនបង់ប្រាក់ជាង៨ម៉ឺន(៨០.៩២០)នាក់៕