នៅឆ្នាំ ២០២០ កម្ពុជា ទទួលភ្ញៀវបរទេសដែលបាននទិញបណ្ណចូលទស្សនារ​មណី​យអង្គរ ប្រមាណ ៤០០,៨៨៩នាក់ មានការថយចុះ ៨១.៨២% បើប្រៀប​ធៀប​ទៅ​នឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ។ សម្រាប់ឆ្នាំ ២០២០ ចំណូលសរុបបានចំនួន ១៨,​៦៥៤,៨២៨ដុល្លារអាមេរិក គឺមានការថយចុះ ៨១.១៧% បើប្រៀបធៀប​ទៅនឹង​រយៈពេលដូចគ្នា នាឆ្នាំ២០១៩កន្លងទៅ ។ បើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពី​ស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំឆ្នាំ២០២០។



បើតាមសេចក្តីប្រកាសដដែល សម្រាប់ខែធ្នូ ឆ្នាំ២០២០ គឺគ្រឹះស្ថានអង្គរ រកចំណូលបាន ៥២,៥៤៣ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារម​ណីយដ្ឋានអង្គរ ចំនួន ១,១៦៩នាក់៕