ជំងឺជ្រាំងរមាស់ គឺជាជំងឺឆ្លងតាមរយៈការរួមភេទដែលមិនបានប្រើស្រោមអនាម័យការពារនិងតាមរយៈការប្រើឧបករណ៍រួមភេទរួមគ្នាជាមួយអ្នកដែលមានជំងឺកាមរោគនេះ។ ជំងឺកាមរោគនេះ ត្រូវបានអង្គការសុខភាពពិភពលោកអះអាងថា អាចព្យាបាលបាន ប៉ុន្តែបើមិនបានព្យាបាលទាន់ទេ វាក៏អាចធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់កើតជាមេរោគអេដស៍។

មនុស្សជាច្រើនដែលឆ្លងជំងឺជ្រាំងរមាស់គឺមិនបានបង្ហាញជារោគសញ្ញាឡើយ ហើយប្រសិនបើអ្នកអាចកត់សម្គាលថាបានឆ្លងមេរោគនេះ គឺអាចរយៈ៧សប្ដាហ៍ឯណោះបន្ទាប់ពីការឆ្លង ហើយអ្នកខ្លះទៀតអាចចំណាយពេលច្រើនជាងនេះ ជួនកាលរហូតដល់ច្រើនខែ ឬរហូតមេរោគបានរាលដាលទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។

រោគសញ្ញារបស់ជំងឺជ្រាំងរមាស់សម្រាប់ស្រ្ដីមានដូចជា៖

-ការហូរទឹករំអិលច្រើនខុសពីធម្មតាដោយសារមេរោគបានធ្វើឱ្យស្បូនរលាក។

– មានការឈឺចាប់ឬក្ដៅក្រហាលនៅពេលបត់ជើងតូច

-មានការឈឺចាប់អំឡុងពេលរួមភេទឬហូរឈាមបន្ទាប់ពីរួមភេទ។

-ឈឺត្រង់ពោះផ្នែកខាងក្រោម ជាពិសេសនៅពេលកំពុងរួមភេទ

-ធ្លាក់ឈាមនៅពេលមករដូវ

-ឈឺចាប់ ធ្លាក់ទឹករំអិល ឬធ្លាក់ឈាមតាមរន្ធគូថ

សម្រាប់រោគសញ្ញាកើតឡើងបុរសមានដូចជា៖

-ទឹករំអិលដែលមានពណ៌សឬខ្ទុះចេញពីលិង្គ

-ចាប់ឈឺនិងក្ដៅក្រហាលនៅពេលបត់ជើងតូច

-ឈឺចាប់ឬហើមពងស្វាស

-ឈឺចាប់ ធ្លាក់ទឹករំអិល ឬធ្លាក់ឈាមតាមរន្ធគូថ

ការព្យាបាល គឺជារឿងស្រួលប៉ុណ្ណោះ ដោយអ្នកត្រូវតែទៅជាមួយពេទ្យជំនាញដើម្បីឱ្យគេយកសំណាកទឹកនោមទៅធ្វើតេស្ដ។ ប្រសិនបើអ្នកឬដៃគូរបស់អ្នកមានរោគសញ្ញា គឺមិនត្រូវរួមភេទឡើយ ហើយចាំរហូតការព្យាបាលបានជាសះស្បើយវិញសិន និងប្រសិនបើអ្នកត្រូវព្យាបាលដោយប្រើប្រាស់ពេលតែមួយថ្ងៃ គឺអ្នកត្រូវជៀសវាងការរួមភេទរហូតរយៈពេល៧ថ្ងៃ ហើយត្រូវសួរគ្រូពេទ្យរបស់អ្នក តើពេលណាទើបការរួមភេទរបស់លោកអ្នកមានសុវត្ថិភាពធម្មតាវិញ៕