បច្ចុប្បន្នសង្កេតឃើញមានមនុស្សគ្រប់វ័យចាប់អារម្មណ៍ការហាត់ប្រាណជាច្រើន ទៅតាមសណ្ឋានផ្សេងៗគ្នា។ ពេលលោកអ្នកចូលក្លឹបហាត់ប្រាណ (Gym) មាន​​ឧបករណ៍ជាច្រើន តម្រូវតាមចិត្តចង់របស់លោកអ្នក។ ប៉ុន្តែថ្ងៃនេះ«ខ្មែរណាស់» នឹងណែនាំពីអត្ថប្រយោជន៍នៃការរត់ហាត់ប្រាណ ដែលលោកអ្នកនឹកស្មានមិនដល់ថា មានប្រយោជន៍ខ្លាំងដល់ថ្នាក់ហ្នឹង?

ការរត់ហាត់ប្រាណមានអត្ថប្រយោជន៍ច្រើនដូចខាងក្រោម៖

– ជួយ​សម្រក​ទម្ងន់ និង​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​

-​ពង្រឹង​សុខភាព​បេះដូង និង​សរសៃឈាម​

-​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​

-​ធ្វើឲ្យ​ប្រព័ន្ធ​ការពាររាងកាយ​រឹង​មាំ​

-​រស់នៅ​បាន​អាយុ​វែង​

-​សុខភាព​ផ្លូវចិត្ត​កាន់តែ​ល្អ​

-​ធ្វើឲ្យ​ឆ្អឹង និង​សន្លាក់​រឹង​មាន និង​មាន​សុខភាព​ល្អ​៕

​ប្រភព​៖ health​