សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល នឹងមិនបិទពិធីបុណ្យចូលឆ្នាំនៅពេលខាងមុខនោះទេ។

សម្តេច បញ្ជាក់ថា ថ្វីដ្បិតរដ្ឋាភិបាលអនុញ្ញាតក៏ពិតមែន តែប្រជាជនមិនត្រូវជួបជុំគ្នាច្រើនឡើយ ពោលគឺត្រូវជួបជុំតែក្នុងផ្ទះជាមួយគ្រួសារ។