ថវិកាសរុបចំនួន ៣៥៣,២៧៦ ដុល្លារ ដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ឲ្យកម្ពុជា គឺសម្រាប់​ការអភិវឌ្ឍន៍លើវិស័យសំខាន់មួយចំនួន ដូចជា វិស័យសុខាភិបាលវិស័យ​អប់រំ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន​របស់ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា កាលពីចុងខែ​វិច្ឆិកាឆ្នាំ២០១៨។

គម្រោង​ទាំងនេះ ត្រូវបាន​រំពឹងទុក​ថា នឹង​ជួយ​កែលម្អ​ដល់​​កម្ពុជា ព្រមទាំង​ធ្វើ​ឲ្យ​ជីវភាព និង​សុខភាព​របស់​ប្រជាជន​កាន់តែប្រសើរឡើង៕