
ប៉ូលីសអូស្រ្ដាលីបាននិយាយថា មូលហេតុនាំឱ្យមានការបិទនៅទូទាំងរដ្ឋ South Australia គឺដោយសារ ពាក្យកុហករបស់បុរសម្នាក់ដែលផ្ទុកជំងឺកូវីដ១៩ ដែលបានប្រាប់មកមន្ត្រីថា ខ្លួនគ្រាន់តែជាអ្នកទៅទិញភីហ្សានៅក្នុងហាងប៉ុណ្ណោះ ប៉ុន្តែតាមពិតបុរសនេ គឺជាបុគ្គលប្ដូរវេនរបស់ហាងភិហ្សា។
រដ្ឋអូស្រ្ដាលីខាងត្បូង គឺបានចាប់ផ្ដើមបិទរដ្ឋយ៉ាងតឹងរឹងតាំងពីថ្ងៃពុធ បន្ទាប់ពីរដ្ឋនេះបានរកឃើញមនុស្សចំនួន៣៦នាក់ឆ្លងជំងឺកូវីដ១៩ រួមទាំងករណីដំបូងដែលបានរកឃើញក្នុងរដ្ឋនេះចាប់តាំងពីខែមេសាមក។
ប៉ុន្តែមន្រ្តីបាននិយាយថា ការបិទរដ្ឋនេះនឹងមិនកើតឡើងឡើយ ប្រសិនបើបុរសនោះបានប្រាប់ការពិតថា ខ្លួនជាអ្នកធ្វើការប្តូរវេននៅហាងលក់ភីហ្សា ហើយមិនកុហកថាគ្រាន់តែទៅហាងនោះដើម្បីទិញភីហ្សានោះទេ ខណៈអាជ្ញាធរនៅជម្រើសច្រើន ដើម្បីជៀសផុតពីការបិទរដ្ឋដែលនាំឱ្យប៉ះពាល់សេដ្ឋកិច្ចខាតបង់រាប់លានដុល្លារបែបនេះ។
ការផ្ដល់ព័ត៌មានមិនពិតបែបនេះនេះ បានធ្វើឱ្យមន្រ្តីសុខាភិបាលសន្មតថា បុរសនេះបានឆ្លងវីរុសនៅក្នុងកំឡុងពេលនៃការប៉ះពាល់រយៈពេលខ្លីនៅហាងភីហ្សា នឹងអាចជាប្រទេសគួរប្រុងប្រយ័ត្នដែលនាំឱ្យមានការឆ្លងនៅក្នុងសហគមន៍។
ប៉ុន្តែលោក Steven Marshall អភិបាលបានរដ្ឋ South Australia បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទំនាក់ទំនងជិតស្និទ្ធរវាងកម្មករទាំងពីរនៅក្នុងហាងលក់ភីហ្សានេះ គឺបានពន្យល់ពីការចម្លងវីរុសនេះ ហើយវាមិនទំនងថាវីរុសអាចត្រូវបានរីករាលដាលពាសពេញសហគមន៍ដោយមិនមានការព្យាបាលនោះទេ។
កាសែត Sydney Morning Herald បានរាយការណ៍ថា បុរសដែលនិយាយកុហកនេះ គឺអ្នកបានធ្វើការជាមួយសន្តិសុខម្នាក់ដែលបានឆ្លងវីរុសនេះនៅឯសណ្ឋាគារមួយ ដែលកន្លែងដាក់មនុស្សឱ្យនៅដាច់ដោយឡែកដោយសារជំងឺកូវីដ។ សន្ដិសុខនោះ គឺជាបម្រើការងារពីរកន្លែងផ្សេងគ្នា។
ទោះជាយ៉ាងណា អាជ្ញាធរមិនបានដាក់ទណ្ឌកម្មចំពោះបុរសនិយាយកុហកនោះឡើយ ដោយសារការប្រើទណ្ឌកម្មមិនជាប់ពាក់ព័ន្ធនឹងការនិយាយកុហក៕