កសិកម្ម៖ តម្លៃសរុបនៃផលិផលកសិកម្មនិងការនាំចេញផលិតផលកសិកម្មសម្រាប់អនុវិស័យផលិតកម្មសត្វ ផលិតផលជលផល ផលិផលព្រៃឈើ និងផលិតផលកៅស៊ូនៅក្នុងឆ្នាំ២០២០ មានទឹកប្រាក់សរុប៦០៤៨២៦០០០ដុល្លារអាមេរិក។ នេះបើតាមការរបាយការណ៍​ដែលផ្សាយដោយសារលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃអង្គារ៌ម្សិលមិញ។

ក្នុងនោះដែរ ផលិតកម្មជលផលសម្រេចនៃការនាំចេញចំនួន៨ ៣៣៤ ០០០ ដុល្លារអាមេ​រិក​ក្នុងទំហំចំនួន ៣៥៩០ តោន និងផលិតផលជលផលសរុបចំនួន ៩៣៦ ៣០០ តោនក្នុងតម្លៃប្រមាណ ១ ៨៧២ ៦០០ ០០០ ដុល្លារអាមេរិក។ ក្នុងចំណោមនោះផលិតផលទឹក​សាប ចំនួន ៤១៣ ២០០ តោន ផលនេសាទសមុទ្រ ចំនួន ១២២ ៧០០ តោន ផលវារីវប្បកម្ម ចំនួន ៤០០ ៤០០ តោន ។

ផ្នែកផលិតកម្មសត្វបាននាំចេញចំនួន ៦១ ៣០៧ ០០០ ដុល្លារអាមេរិកនៃតម្លៃសរុបចំនួន ១ ៨២៧ ១៩៩ ៩៨៣ ដុល្លារអាមេរិក ដូចជា គោក្របី ជ្រូក បក្សី សត្វដ៏ទៃទៀត ស៊ុតមាន់និងទា។

ចំពោះផ្នែកផលិតផលព្រៃឈើ សត្វព្រៃ និងសំបុកត្រចៀកកាំ សម្រេចការនាំចេញ ចំនួន ៤៤ ០៩១ ០០០ ដុល្លារអាមេរិក។ ក្នុងនោះផលិតផលឈើដាំនិងឈើកែឆ្នៃមានតម្លៃសរុប ចំនួន ២៣ ២៣៧ ០០០ ដុល្លារអាមេរិក។ ផលិតផលសត្វព្រៃមានតម្លៃសរុបចំនួន ៣៣ ៨៧១ ០០០ ដុល្លារអាមេរិក។ការនាំចេញផ្នែកផលិកម្មកៅស៊ូ និងដើមកៅស៊ូ ចំនួន ៤៨២ ៧៦០ ០០០ ដុល្លារអាមេរិក។ តម្លៃសរុបនៃផលិតផលកៅស៊ូ ចំនួន ៤៧៨ ៦៦០ ០០០ ដុល្លារអាមេរិក នៃផ្ទៃដីដាំដុះ ចំនួន ៤០១ ៩១៤ ហិកតា។

ក្នុងនោះតម្លៃសរុបនៃផលិតផលកៅស៊ូ ចំនួន ៤៧៨ ៦៦០ ០០០ ដុល្លារអាមេរិក ក្នុងបរិ​មាណ​ផលសរុប ចំនួន ៣៥០ ០០០ តោន ក្នុងផ្ទៃដីចៀរជ័រ ចំនួន ២៩០ ០១៣ ហិកតា នៃផ្ទៃដីដាំដុះកៅស៊ូសរុប ហើយទិន្នផលជាមធ្យម ចំនួន ១,២០៧ តោន/ហិកតា ។ 

ចំណែកតម្លៃសរុបនាំចេញដើមកៅស៊ូ ចំនួន ៦ ១៦០ ០០០ ដុល្លារអាមេរិកនៃផ្ទៃដីសម្អាតដើមកៅស៊ូ ចំនួន ១ ៧៦០ ហិកតា ដោយតម្លៃដើមកៅស៊ូក្នុងមួយហិកតា ចំនួន ៣ ៥០០ ដុល្លារអាមេរិក៕

ដោយ៖ សុន មិនា