រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងថា នៅជុំវិញពិភពលោក មានឱសថប្រហែលពាក់កណ្ដាល ត្រូវបានគ្រូពេទ្យនិងម្ចាស់ឱសថដ្ឋាននានា បានបើកនិងលក់ឱ្យអ្នកជំងឺ ទៅប្រើប្រាស់ដោយមិនត្រឹមត្រូវ។ ឯកឧត្តមបន្តថា ការប្រើប្រាស់ឱសថលើសកម្រិតនិងខ្វះកម្រិតនេះ បានធ្វើឱ្យខាតបង់ធនធាននិងកាន់តែធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើប្រាស់។

ការថ្លែងនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយបញ្ជីឱសថសារវន្ត និងការលើកកម្ពស់ការប្រើប្រាស់អង់ទីប៊ីយូទិកសមស្រប នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៨។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានរំលឹកបន្ថែមដល់មន្រ្តីសុខាភិបាលទាំងអស់ ត្រូវតែប្រើប្រាស់ឱសថព្យាបាលអ្នកជំងឺឱ្យបានត្រឹមត្រូវ៕