លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) នៅឯសណ្ឋាគារ THE EMPIRE នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ ។ ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី បានស្នើឲ្យក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ជួយការងារជំងឺប៉េស្តជ្រូកអាហ្រិក។

លោករដ្ឋមន្រ្តី បានលើកឡើងថា ការស្នើដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ឲ្យពិនិត្យលទ្ធភាពក្នុងការជួយដល់កម្ពុជាក្នុងការការពារជម្ងឺប៉េស្តជ្រូកអាហ្រ្វិកនេះ ដើម្បីជួយគាំទ្រ​ដល់ឧស្សាហកម្មចិញ្ចឹមជ្រូកនៅកម្ពុជា។

ជាមួយគ្នានេះ តាមរយៈកិច្ចសហការជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក លោក វេង សាខុន សង្ឃឺមថា កម្ពុជានឹងអាចទទួលបាននូវបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗក្នុងផលិតកម្មកសិកម្ម ហើយអាចនឹងឈានទៅជួយដល់ការបង្កើនជីវភាពកសិករនៅតាមទីជនបទ។