រូបពី ក្រសួងកសិកម្ម
រូបពី ក្រសួងកសិកម្ម

រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន អំពាវនាវ ឲ្យ ប្រជាកសិករ នៅ ទូទាំងប្រទេស ដែលមាន បំណង ធ្វើ ត្រី ប្រហុក ប្រញាប់ រួសរាន់ ឡើង ស្រប ពេលដែល ត្រី កំពុង ត្រូវ ។

ដោយសារ ត្រី កំពុងតែ ត្រូវ នៅក្នុង រដូវរំហើយ នេះ ទើបបានជា លោក រដ្ឋមន្ត្រី វេ ង សាខុន ប្រកាស អំពាវនាវ ឲ្យ ប្រជាកសិករ រួសរាន់ នាំគ្នា ធ្វើ ប្រហុក ទុក ។ បើតាម លោក សាខុន ត្រី អាច បន្ត ត្រូវ ក្នុង រយៈពេល ប៉ ន្មា ន ថ្ងៃ ខាងមុខនេះ ទៀត ។ លោក រដ្ឋមន្ត្រី កសិកម្ម ប្រកាស បែបនេះ នៅពេលដែល លោក ចុះ ពិនិត្យ ស្ថានភាព ផល នេសាទ របស់ ប្រជា នេសាទ តាម ដង ទន្លេសាប ខេត្តកណ្តាល និង រាជធានី ភ្នំពេញ កាលពី ថ្ងៃទី ២៧ ខែធ្នូ ។

​រូប​ពី​ក្រសួង​កសិក​ម្ម
​រូប​ពី​ក្រសួង​កសិក​ម្ម

ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី ក៏ ណែនាំ មន្ត្រី ជំនាញ របស់ខ្លួន ឲ្យ បន្ត យកចិត្តទុកដាក់ បន្ថែម ទៀត ចំពោះ ការគ្រប់គ្រង និង ការពារ ធនធាន មច្ឆជាតិ ឲ្យ កាន់តែ បានល្អ ប្រសើរ ដើម្បី បង្កើន ប្រសិទ្ធភាព ក្នុងការ ប្រមូល ផល នេសាទ ។

លោក អេង ជា សាន អគ្គនាយក រដ្ឋ បាលជ ល ផល បាន អាន របាយការណ៍ ជូន លោក ប្រាក់ វេ ង សាខុន ថា សម្រាប់ រដូវ ត្រី ត្រូវ នេះ ទិន្នផល នេសាទ បាន កើនឡើង បើ ធៀប ទៅនឹង ឆ្នាំ ២០១៦ ពោលគឺ កើនឡើង ប្រមាណ ជា ៦,៧% ពី ៨០២,៥០០ តោន មក រហូតដល់ ៨៥៦, ២៦៣ តោន ក្នុ ឆ្នាំ ២០១៧ នេះ ៕

​រូប​ពី​ក្រសួង​កសិក​ម្ម
​រូប​ពី​ក្រសួង​កសិក​ម្ម