ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅថ្ងៃទី ០៥ ឧសភា ថា រដូវវស្សានឹងឈានមកដល់នៅដើមសប្តាហ៍ទី ៣ ខែខែ ឧសភាខាងមុខនេះ។

បើតាមការព្យាករណ៍របស់ក្រសួងបានបង្ហាញថា កម្ពុជា នៅតែបន្តស្ថិតក្នុងដំ​ណាក់​កាលអន្តរកាលឆ្លងពីរដូវប្រាំងចូលរដូវវស្សា។ ជ្រលងសម្ពាធទាប​បានអូស​បន្លាយ​លើកម្ពុជា ហើយចលនាខ្យល់បានប្តូរទិសមកភាពវិជ្ជមាន។ ផ្អែកលើស្ថានភាពបែបនេះ ធ្វើអោយកម្ពុជា៖

  • មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិតពីខ្សោយទៅបង្គួរ។ តែអាចកន្លែងខ្លះមានភ្លៀងច្រើន។ ចំណែកបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តកើតមាន ដែលជាការគំរាមដដែល។
  • សីតុណ្ហភាពអតិបរិមាជាធម្យមមានពី ៣៤- ៣៧ អង្សាសេ។

ក្រសួងក៏បានស្នើអោយបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព និងមានការ​ប្រុងប្រ​​យ័ត្នខ្ពស់ ចំពោះបាតុភូតខ្យល់កន្ត្រាក់ ផ្គរ រន្ទះ៕

អត្ថបទ៖ ខ្មែរណាស់