ភ្នំពេញ៖ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងវីរុសCOVID-19 ចំនួន៥ករណី នៅថ្ងៃទី២៥ មីនានេះ។ មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងវីរុសCOVID-19 ចំនួន៩៦ករណី។ នេះបើតាមក្រសួងសុខាភិបាល។

បើតាមក្រសួងសុខាភិបាល អ្នកឆ្លងវីរុសCOVID-19 នេះ គឺជាជនជាតិបារាំង២រូប និងជនជាតិខ្មែរ៣រូប។

បើតាមក្រសួងសុខាភិបាល អ្នកឆ្លងវីរុសCOVID-19 នេះ គឺជាជនជាតិបារាំង២រូប និងជនជាតិខ្មែរ៣រូប។ ជនជាតិបារាំង២រូប គឺជាអ្នកទេសចរណ៍ស្នាក់នៅខេត្តព្រះសីហនុ។ ចំណែកជនជាតិខ្មែរទាំង៣នាក់ គឺនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងអ្នករស់នៅសៀមរាប១នាក់ ដែលជារត់ម៉ូតូកង់បី ដឹកភ្ញៀវជនជាតិបារាំង ដែលផ្ទុកវីរុសCOVID-19។

គិតត្រឹមថ្ងៃទី២៥ មីនានេះ កម្ពុជា មានអ្នកឆ្លងវីរុសCOVID-19 ចំនួន៩៦ ករណីហើយ។ ក្នុងនោះជនជាតិខ្មែរ៣៨នាក់ (ស្ត្រី២នាក់ឆ្លងពីប្តី) ម៉ាឡេស៊ី១២នាក់ បារាំង៣៦នាក់(ទារក៤ខែនាក់) អង់គ្លេស៥នាក់(ស្រីវ័យ៦៥ឆ្នាំម្នាក់ ជាសះស្បើយ) អាមេរិក២នាក់ កាណាដា១នាក់ បែលហ្ស៊ិក១នាក់ និងចិនម្នាក់ ដែលបានជាសះស្បើយ។