ដោយទទួលបានដំណឹងពីទុក្ខលំបាក និងការខ្វះខាតគ្រប់សព្វបែបយ៉ាងរបស់កុមារ ស្ថិតនៅក្នុងភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង យុវជននៅ​ក្នុងរាជធានី​ភ្នំពេញមួយក្រុម បានបង្កើតកម្មវិធីជិះកង់សប្បុរសធម៌ ដើម្បីរ៉ៃអង្គាសថវិកា សំលៀក​បំពាក់ និងសំភារៈសិក្សាមួយចំនួន ជួយដល់កុមាររស់នៅតំបន់ដាច់ស្រយាល។

ក្រុមជិះកង់បោះតង់ ដែលបានចុះទៅដល់ផ្ទាល់លើកឡើង​ដូច្នេះ​ថា« ជីវភាពរបស់កុមារទាំង​អស់នោះ មានការ​ខ្វះខាតខ្លាំងណាស់ សូម្បីតែថ្នាក់រៀន ក៏អត់មានត្រឹមត្រូវ សៀវភៅក៏អត់មាន ខោអាវក៏ស្លៀកពាក់មិនសមរម្យ ស្បែកជើងក៏​អត់មាន ហើយសាលានៅដាច់ស្រយាលពីផ្ទះទៀត ឃើញបែបហ្នឹងអាណិត​ពួកគាត់​ខ្លាំងណាស់ ក៏មានគំនិតបង្កើតកម្មវិធីសប្បុរសធម៌រៃអង្កាសថវិកា សម្ភារកីឡា សំលៀក​បំពាក់ ព្រមទាំងអាវរងា ពីបងប្អូនដែលចង់ចូលរួមចំណែក ពួកយើងនឹងប្រមូល​យកទៅ​ជូនពួកគាត់»។

កម្មវិធីនេះមានឈ្មោះថា “ជិះកង់ដំណើរកំសាន្តរួមចំណែកចែករំលែក​ក្តីស្រឡាញ់ជា​មួយកុមារ​ដាច់ស្រយាល” ដែលគ្រោងនឹងប្រព្រឹត្តិទៅ​នៅថ្ងៃទី ២៣-២៤ ខែ វិច្ឆិកា ខាងមុខ។

លោកអ្នកអាចទាក់ទងសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖ 0184886860