ចំនួនអ្នកឆ្លង Covid-19 នៅប្រទេសម៉ាឡេស៊ីកើនឡើងចំនួន ១,៧៩៦នាក់ និងស្លាប់ ២១នាក់ ដែលជាចំនួនច្រើនជាងគេក្នុងចំណោម ១០ ប្រទេសនៅតំបន់អាស៊ាន ខណៈកម្ពុជានៅលេខរៀងទី ៨ មានអ្នកឆ្លងជំងឺ កូវីដ ១៩ ចំនួន ៩៦នាក់ និងជាសះស្បើយ ១០នាក់។ នេះបើយោងតាមទិន្នន័យរបស់ worldometer គិតត្រឹមថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០នេះ ។

បច្ចុប្បន្នមានប្រទេសក្នុងតំបន់ស៊ានចំនួន ៥ ដែលមានករណីស្លាប់ដោយសារជំងឺ Covid-19 រួមមានប្រទេស ម៉ាឡេស៊ីស្លាប់ចំនួន ២១នាក់ ,ថៃ ៤នាក់, ឥណ្ឌូនេស៊ី ៥៨នាក់, ហ្វីលីពីន ៣៨នាក់ និង សង្ហបុរីចំនួន ២នាក់៕