ចាប់ពីថ្ងៃទី១ ឆ្នាំ២០១៩នេះ ប្រទេសម៉ាឡេស៊ីបានចាប់ផ្ដើមអនុវត្តច្បាប់ដ៏តឹងរឹងមួយ ដោយបានដាក់បំរាមចំពោះការជក់បារីតាមទីកន្លែងជួបជុំសាធារណៈ ជាពិសេសគ្រប់ភោជនីយដ្ឋានទាំងអស់។

ក្រសួងសុខាភិបាលម៉ាឡេស៊ីបញ្ជាក់ថា ច្បាប់នេះគឺហាមឃាត់សាធារណជន ឈប់ជក់បារីនៅតាមភោជនីយដ្ឋានគ្រប់ប្រភេទទាំងអស់ មិនថាក្នុងឬក្រៅអាគារនៃភោជនីយដ្ឋានឡើយ។ ច្បាប់នេះ  ក៏បញ្ឈប់ការជក់បារីនៅតាមហាងលក់អាហារ និងតាមយានយន្តដែលមានកៅអីនិងតុសម្រាប់បរិភោគរបស់អ្នកដំណើរ រួមទាំងកប៉ាល់ និងរថភ្លើងជាដើម។

ក្រសួងសុខាភិបាលប្រទេសនេះបញ្ជាក់ថា ចំពោះជនណាដែលរកឃើញមានកំហុសដោយមិនបានគោរពតាមច្បាប់នេះ នឹងត្រូវពិន័យជាប្រាក់ចំនួន១ម៉ឺនជាប្រាក់ម៉ាឡេស៊ី ដែលស្មើរប្រាក់ដុល្លារចំនួន២៤៥០ ដុល្លារ ឬអាចជាប់ពន្ធគារចំនួន២ឆ្នាំ។ រីឯម្ចាស់ហាងដែលមិនបានដាក់ផ្លាកសញ្ញាប្រាប់ពីការហាមឃាត់ការជក់បារី នឹងអាចជាប់គុក៦ខែ ហើយអ្នកដែលផ្ដល់ឧបករណ៍សម្រួលដល់ការជក់បារីនឹងត្រូវជាប់គុក​១ឆ្នាំ៕

ប្រភព៖ Channel NewsAsia