Kris Dim គឺជាកីឡាករដំឡើងសាច់ដុំអាស៊ីទីមួយ ដែលបាន​ប្រកួតនៅក្នុង​ការប្រកួត​ដណ្តើមរង្វាន់ Mr. Olympia ។ Dim និងគ្រួសាររបស់គាត់​បានភៀសខ្លួនពីប្រទេស​​កម្ពុជា នៅក្នុងឆ្នាំ ១៩៧៨ ដោយនៅពេលនោះ គាត់មានអាយុទើបតែ ៥ ឆ្នាំប៉ុណ្ណោះ ហើយបានទៅរស់នៅក្នុងទីក្រុង Sacramento ក្នុងរដ្ឋ California។

គាត់បានសម្រេចចាប់យកអាជីពជាកីឡាករសាច់ដុំ នៅពេលគាត់ចាប់ស្រឡាញ់​ការ​​លើកទម្ងន់ ពេលគាត់ជាអ្នកបោកចម្បាប់។ ការវះកាត់ខុសបច្ចេកទេស នៅឆ្នាំ ២០១២ បានធ្វើអោយ Dim ពិការពីចង្កេះទៅក្រោម ហើយមិនអាចដើរបានទៀតផង។

តាំងពីពេលនោះមក គាត់អាចដើរបានដោយមានជំនួយពីរបស់ជួយទប់(រទេះ) តែមិន​ត្រឹមតែប៉ុណ្ណឹងទេ គាត់បន្តការប្រកួតសាច់ដុំសំរាប់អ្នកពិការអង្គុយនៅលើរទេះ ដូចជានៅ Arnold Classic ៕

ប្រភព៖ ស្ថានទូតអាមេរិក