សម្រាប់សត្សរ៍ទី ២១នេះ មានតែការសិក្សាថ្នាក់ឧត្តមប៉ុណ្ណោះ ដែលអាចធ្វើ​ឲ្យអ្នកមានសំណាងដើម្បីសម្រេចគោលបំណងប្រាថ្នាដ៏ខ្ពស់បាន។ តើមេដឹក​នាំពិភពលោកល្បីៗ ភាគច្រើនសិក្សាមុខវិជ្ជាអ្វី?

មុខវិជ្ជាសំខាន់ៗបី ដែលមេដឹកនាំប្រទេសបានបញ្ចប់ការសិក្សា គឺសេដ្ឋកិច្ច នីតិសាស្រ្ត និងនយោបាយ។ មេដឹកនាំប្រទេសខ្លះមិនមែនមានតែមួយសញ្ញាបត្រ ឬមួយជំនាញនោះទេ។

១. លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា៖ ជាប់សញ្ញាបត្រផ្នែកច្បាប់ ដូចគ្នានឹង​លោក​អតីតប្រធានាធិបតី ប៊ីលគ្លិនតុនដែរ ហើយពួកគាត់ទាំងពីរថែម​ទាំងជាគ្រូបង្រៀន​ផ្នែកនេះទៀតផង។

២. អតីតនាយករដ្ឋមន្រ្តីអង់គ្លេស ដេវីដ កាមេរុន និងនាយករដ្ឋមន្ត្រីអូស្រ្តាលី ​តូនី អាបត៖ បានបញ្ចប់ការសិក្សាវិទ្យាសាស្រ្តនយោបាយទស្សនៈវិជ្ជា និងសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស។

៣​. ប្រធានាធិបតីចិន ស៊ី ជិនពីង និងបុរសខ្លាំងរុស្ស៊ី ពូទីន៖ បានបញ្ចប់​បរិញ្ញា​បត្រផ្នែកច្បាប់។

៤. ប្រធានាធិបតីបារាំង ហ្រ្វង់ស្វ័រហូឡង់ ៖ មានសញ្ញាបត្រ​ផ្នែកវិទ្យា​សាសស្រ្តនយោបាយ និងច្បាប់។

៥. ប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក គុនហេ ៖ បញ្ចប់សញ្ញាបត្រផ្នែកវិស្វកម្ម។

៦. នាយករដ្ឋមន្រ្តីជប៉ុន សិនសហ្ស៊ូ អាបេ៖ មានសញ្ញាបត្រវិទ្យាសាស្រ្តនយោបាយ រដ្ឋបាលសាធារណៈ និងគោលនយោបាយសាធារណៈពីអាមេរិក។

៧. នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធចាន់អូចា ៖ បញ្ចប់សញ្ញាបត្រយោធា។

៨. ស្រ្តីដែកថែបនៃប្រទេសភូមា លោកស្រី អ៊ុង សានស៊ូជី ៖ មានសញ្ញាបត្ររហូតដល់​ទៅបីជំនាញ នយោបាយ សេដ្ឋកិច្ច និងទស្សនវិជ្ជា៕

អត្ថបទ៖ សាវតា