​បន្ទាយមានជ័យ៖ស្ត្រី​ម្នាក់​ជាម្តាយបាន​ស្លាប់និង​កូនៗ​៤​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ ពេទ្យ​ ដោយសារពុលត្រីក្រពត។ នេះបើតាម លោក​កែវ​ សុ​ភ័​ក្ត្រា​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​។

លោក សុភ័ក្រ្តា បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖«ថ្ងៃទី ១៧ កុម្ភៈ ២០១៩ ល្ងាចម៉ោង៥.០០ ខ្ញុំបានទទួលដំណឹងករណីពុលក៏ចុះមកពិនិត្យអ្នកជំងឺករណីពុលត្រីក្រពតនៅមន្ទីរពេទ្យបង្អែកព្រះនេតព្រះ ចំនួន៥នាក់(កូន០៤) ក្នុងនោះម្នាយបានទទួលមរណៈភាពនៅពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត»។

បើតាមលោកប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យខាងលើ នេះជាលើកទី៣ ដែលអ្នកស្រុកមិនរាងចាលក្នុងការបរិភោគត្រីក្រពត បណ្តាលអោយពុលស្លាប់ នៅភូមិស្រះគោគស្រុកឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេតបន្ទាយមានជ័យ ហើយលោកបានអំពាវនាវឲ្យបងប្អូនកុំបរិភោគត្រីក្រពតជាដាច់ខាត ។

បច្ចុប្បន្នក្មេងទាំង ៤ នាក់ដែលនៅមានជីវិត កំពុងស្ថិត​ក្រោម​ការ​សង្គ្រោះ​របស់​គ្រូពេទ្
នៃគន្ធ​បុប្ផា​ខេត្តសៀមរាប​។​