គ្រប់ មនុស្ស ទាំងអស់ សុ ទ្ធ តែ ធ្លាប់ ឆ្លងកាត់ ការ យល់សប្ដិ នៅពេល គេង ឬ អ្នកខ្លះ គេង មិនទាន់ លក់ ក៏ អាច ស្រមៃ ឃើញ ឬ យល់សប្ដិ ឃើញ អ្វីមួយ ដែរ ក៏មាន ។ បើតាម ការ ទេសនា រប ស់ ព្រះ តេជគុណ សាន សុជា ការ យល់សប្ដិ មាន ៤ យ៉ាង ។

ទីមួយ គឺ ការ យល់សប្ដិ ដោយសារតែ មានចិត្ត រវើរវាយ និង ស្រមៃ ច្រើន ។ ការ យល់សប្ដិ របៀបនេះ ពិបាក យកជាការ ណាស់ ។

ទី ២ គឺ ការ យល់សប្ដិ ដោយសារតែ សេរី រាងកាយ យើង ដើរ មិន ស្រួល ដូចជា បេះដូង ដើរ មិន ស្រួល ឈាម ដើរ មិន ស្រួល ឬ គេ មិន ស្រួល ដោយ គង ដៃ គងជើង នាំ ឲ្យ យល់សប្ដិ ដូច មាន គេ ជាន់ ឬ ជូ ប ភាព តានតឹង ភ័យ ដូច ខ្មោច ជាន់ ជាដើម ។

ទី បី គឺ ការ យល់សប្ដិ ដែល កើតឡើង ដោយសារតែ អមនុស្ស មក បណ្ដាល ចិត្ត ឲ្យ យល់សប្ដិ ឃើញតែ ម្ដង ។ បើតាម ព្រះ តេជគុណ ន សាន សុជា អមនុស្ស មាន ទេព្ដា ជាដើម តែ ពន្យល់ រឿង ពិត តែ ក៏មាន អមនុស្ស ខូច មួយចំនួន មក ពន្យល់ ស ប្ដិ ខុស ដែរ ។

ត្រង់ចំណុច ទី បី នេះ ព្រះអង្គ បាន លើក ឧទាហរណ៍ ជាក់ស្ដែង ដែល ឪពុក ជា ញោមប្រុស ធ្លាប់ យល់សប្ដិ កាលពី យូរ ឆ្នាំ មកហើយ ។ « ថ្ងៃមួយ ញោមប្រុស អាត្មា បាន គាត់ បាន សំរាន្ត នៅពេល ថ្ងៃត្រង់ គាត់ ថា ដូច ដេកលក់ បន្តិច ដូចជា អត់ លក់ បន្តិច ប៉ុន្តែ មាន តាសក់ សមក ប្រាក់ លេខឆ្នោត ច្បាស់ៗ តែម្ដង » ។ ព្រះ តេជគុណ មាន សង្ឃដីការ ដោយមាន បងប្អូន ស្រី បង្កើត តំណាល ពី រឿងនេះ ក្នុងពេល កំពុង សម្ដែង ព្រះធម៌ ។

ព្រះអង្គ បាន បន្តទៀតថា « ហើយ គាត់ ក៏ ភ្ញាក់ រួច ក៏ ដើរ បណ្ដើរ ជួតក្បាល នឹង ក្រមារ បណ្ដើរ ដើម្បី ទៅ ពេទ្យ ព្រោះ មានកូន ស្រី គាត់ ម្នាក់ទៀត ឈឺ ម្យ៉ាង ដើរ បណ្ដើរ ក៏ កំពុង បារម្ភ រឿង លុយកាក់ មើលជំងឺ កូន បណ្ដើរ ស្រាប់តែ ដើរៗ ទៅ ក៏ ខ្យល់ ហ្នឹង មក បក់ ប៉ើង ក្រមារ គាត់ ធ្លាក់ ទៅ ដី គាត់ ក៏ ឱន ចុះ យក ក្រមារ ហើយក៏ ងាក ទៅ ឃើញ កន្លែង ចាក់ កន្ទុយលេខ ក៏ នឹកឃើញ រឿង គេ ប្រាប់ លេខឆ្នោត ។

គាត់ ក៏ សាក ទៅ ចាក់ ជា លើកដំបូង ដោយ កាលនោះ ចាក់ លុយ ដើម តែ ៥០០ រៀល ទេ នាំ ឲ្យ ឈ្នះ បាន តិច ។ មកវិញ គាត់ ក៏ សំរាន្ត ទៀតហើយ តាសក់ ស ហ្នឹង ក៏ មក ប្រាប់ទៀតថា ម៉េច ក៏ ចាក់ លុយ តិច ម្លេះ គេ ខំ ប្រាប់ ហើយ ។ មិន អស់ចិត្ត តា សក់ស នោះ ក៏ ប្រាប់ ឲ្យ ចាក់ លេខ ដដែល ម្ដងទៀត តែ ញោម គាត់ មិន ចាក់ ស្អែក ឡើង ចេញ លេខ ហ្នឹង ទៀត មែន » ។

ក្រោយ តំណាល រឿង ញោមប្រុស ព្រះអង្គ បាន មានបន្ទូលថា នេះហើយ ជា អមនុស្ស ល្អ ដែល បណ្ដាល ចិត្ត មក យល់សប្ដិ ល្អៗ ដែល ខុសពី អមនុស្ស ខ្លះមក ពន្យល់ ស ប្ដិ អាក្រក់ ឬ ឲ្យ ខ្លាច ។

ទី ៤ គឺ ការ យល់សប្ដិ ដែល ផ្ដល់ ន័យធៀប ឬ ហៅថា បុព្វ និម្មិត ។ ហើយ ស ប្ដិ ដូច្នេះ គឹ អាស្រ័យ លើ ការ ទាល់ តែមាន អ្នកចេះ ក្បួន ចេះ ខ្នាត តើ ប អាច វិភាគ កាត់ ស ប្ដិ នេះ បាន ថា តើ មាន អត្ថន័យ យ៉ាងម៉េច ៕