ភ្នំពេញ៖ រហូតមកដល់ពេលនេះ មានមន្រ្តី២រូបហើយ ដែលហ៊ានដើរចេញ​ពីតំណែង​របស់ខ្លួន ក្រោយកើតមានរឿងរ៉ាវក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន។

មន្រ្តីទាំងពីររូបនោះរួមមាន៖

ទី១. លោក គឹម គុណវឌ្ឍ បានលាលែងពីតំណែងជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ដោយសារ អាក់ខានការផ្សាយផ្ទាល់ ការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល កាលពី​អំឡុង​ឆ្នាំ ២០១៤។

ទី២. លោក យន្ត មីន បានលាលែងពីតំណែងជាអភិបាលខេត្តព្រះសីហនុ បន្ទាប់ឧបទ្ទវ​ហេតុ​រលំអគារកម្ពស់៧ជាន់មួយ ដែលសាងសង់គ្មានច្បាប់ នៅក្រុងព្រះសីហនុ បណ្តាល​ឱ្យមានមនុស្ស២៨នាក់ស្លាប់ និង២៦នាក់។

ពលរដ្ឋបានលើកឡើងថា មន្រ្តីទាំងពីររូបនេះ គឺជាគំរូល្អ សម្រាប់មន្រ្តីផ្សេងទៀត ដែលកំពុង​អសកម្មនឹងការងារនាពេលបច្ចុប្បន្ន៕