លោក ម៉ក់ ជីតូ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអគ្គស្នងការរងនគរបាលជាតិបានអះអាងថា ក្នុងឆ្នាំ២០១៩នេះ មន្រ្តីនឹងប្រឹងប្រែងដើម្បី លុបបំបាត់ការប្រើប្រាស់និងចែកចាយគ្រឿងឱ្យអស់នៅតាមក្លឹបកម្សាន្ត ក្រោយពីមានក្លឹបមួយចំនួននៅភ្នំពេញ ដូចជាក្លឹបរ៉ុក ក្លឹបលុច្សសារី និងក្លឹបមួយចំនួនទៀតនៅតាមខេត្ត ត្រូវបានបង្ក្រាបជាបន្តបន្ទាប់។

លោកថា«យើងប្ដេជ្ញាថា លុបបំបាត់ឱ្យអស់ក្នុងឆ្នាំ២០១៩ ហើយនេះគឺជាគោលការណ៍ណែនាំរបស់សម្ដេចក្រឡាហោម ស ខេង»។

មន្រ្តីជំនាញក៏ទើបអះអាងថា នៅថ្ងៃទី១៤មិថុនានេះ សម្ដេច ស ខេង នឹងដឹកនាំកិច្ចប្រជុំពិសេសមួយដើម្បីប្រកាសពីផែនការដើម្បីលុបបំបាត់គ្រឿងញៀននៅតាមក្លឹបនេះ។

កាលពីខែ មីនា កន្លងទៅនេះ អាជ្ញាធរធ្លាប់បញ្ជាក់ថា មានកន្លែងផលិត ជួញដូរ និងប្រើប្រាស់គ្រឿងញៀនដែលបានរកឃើញមានចំនួន១២៩៣ទីតាំង ហើយក្នុងនោះ ក្លឹប ខារ៉ាអូខេ និងបារ៍កម្សាន្តជនបរទេសមានចំនួន២៩៧ទីតាំង៕