ក្នុងរយៈពេលជាង៨ខែក្នុងឆ្នាំ២០១៨នេះ មនុស្សកើតមានជំងឺគ្រុនឈាម មានជាង៨ពាន់នាក់ និងស្លាប់ចំនួន១៤នាក់ ហើយតួលេខនេះ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ កើនឡើងជិត៣ដង។ នេះបើតាមលោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដ នៃក្រសួងសុខាភិបាល។

បើតាមលោក វេជ្ជបណ្ឌិត អ្នកកើតជំងឺគ្រុមឈាមភាគច្រើន គឺជាកុមារ ហើយអ្នកដែលបាត់បង់ជីវិតដោយសារអាណាព្យាបាល ធ្វេសប្រហេស និងយឺតយ៉ាងក្នុងការបញ្ជូនកូនទៅកាន់មន្ទីរពេទ្យ៕

ស្តាប់ប្រសាសន៍លោក វេជ្ជបណ្ឌិត លាង ឬទ្ធា ខាងក្រោម៖