មន្រ្តីជលផលបាននាំយកកូនគ្រែងឈាម​ប្រមាណ ៣០០គីឡូក្រាម​ ប្រលែង​ចូលក្នុង​សមុទ្រ នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  បន្ទាប់ពី​រឹបអូស​បានពីឈ្មួញ​នៅភូមិកោះខ្យង​ បម្រុងនាំចេញទៅប្រទេសជិតខាង នៅថ្ងៃទី ០៧ វិច្ឆិកា ។ នេះបើតាម AKP។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បាន​លើក​ឡើងថា តាមច្បាស់ជលផលការនេសាទគ្រែងឈាម ត្រូវបានអនុញ្ញាត​ឱ្យប្រ​ជានេសាទធ្វើការនេសាទអូសរនាស់ យកគ្រែងឈាមធំៗមានចន្លោះពី ២០០ទៅ ៣០០គ្រាប់ក្នុងមួយគីឡូក្រាម ដោយឡែកកូនគ្រែងឈាម មិនទាន់​គ្រប់អា​យុធ្វើ​នេសាទ ត្រូវបានច្បាប់ហាមឃាត់ការនេសាទ ដើម្បីរក្សានិរន្តរភាពគ្រែងឈាម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា កូនគ្រែងឈាមកើតក្នុងរយៈពេល៣ខែ គឺចាប់ពី​ខែ មិថុនា កក្កដា និងខែសីហា ដោយឡែកនៅខែ វិច្ឆិកា វាអាចកើតតែ​បន្តិចបន្ទួច​តែប៉ុណ្ណោះ៕