មន្ទីរពេទ្យកាល់ម៉ែត បានចាប់ផ្ដើមដំណើរការការព្យាបាលអ្នកជំងឺមហារីក ដោយប្រើនូវបច្ចេកទេសវេជ្ជសាស្រ្តនុយក្លេអ៊ែ ចាប់តាំងពីខែឧសភា កន្លងមក ដោយទទួលបានការព្យាបាល ប្រមាណ៣០ករណី។


ពិធីផ្សព្វផ្សាយពីវេជ្ជសាស្ត្រនុយក្លេអ៊ែ ត្រូវបានរៀបចំឡើងកាលពីថ្ងៃម្សិលមិញនេះ ដោយមានការបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍ដល់ក្រុមវេជ្ជបណ្ឌិតកម្ពុជា ពីសំណាក់វេជ្ជបណ្ឌិតជំនាញវេជ្ជសាស្ត្រនុយក្លេអ៊ែ មកពីចក្រភពអង់គ្លេស ។

ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលជំនាញថ្មីនេះ លោក គង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ថា ការព្យាបាលជំងឺមហារីក ដោយនុយក្លេអ៊ែ ហាក់ដូចជារឿងថ្មី និងចម្លែកសម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែលោកថាការព្យាបាលដោយវិធីនេះ មានប្រសិទ្ធភាពខ្ពស់ ធ្វើឲ្យអ្នកជំង ចំណេញពេលវេលា មិនត្រូវការវះកាត់ និងសម្រាកនៅមន្ទីរពេទ្យឡើយ។

បើតាមលោកវេជ្ជបណ្ឌិត សម្រាប់ប្រទេសកម្ពុជា ការព្យាបាលតាមវិធីនេះ ពិតជាមិនធ្លាប់មានពីមុនមកទេ ដូច្នេះការនាំយកវេជ្ជសាស្រ្តព្យាបាលដ៏ទំនើបនេះមកកាន់កម្ពុជា គឺដើម្បីផ្តល់ភាពងាយស្រួលជូនអ្នកជំងឺ ដោយមិនចាំបាច់ត្រូវធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេស ដែលនាំឲ្យចំណាយថវិកា និងពេលវេលាច្រើន។

លោកសាស្ត្រាចារ្យ SobhanVinjamuri) នាយករងមន្ទីរពេទ្យ The Royal Liverpool University Hospital នៃចក្រភពអង់គ្លេស និងជាអ្នកជំនាញភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ក៏បានថ្លែងឲ្យដឹងដែរថា អ៊ែ នៅប្រទេសជឿនលឿន វេជ្ជសាស្ត្រនុយក្លេ ត្រូវបានអនុវត្ត ប្រមាណ៤០ឆ្នាំមកហើយ ហើយថាទទួលបានលទ្ធផលមានប្រសិទ្ធភាព និងសុវត្ថិភាពបំផុត សម្រាប់អ្នកជំងឺ ជាពិសេសជំងឺមហារីកក្រពេញ-ក ៕