អ្នករស់នៅទីរួមខេត្តពោធិ៍សាត់ មិនពិបាកស្វែររកទិញបន្លែធម្មជាតិ ឬបន្លែសេរីរាង្គឡើយ។ ដ្បិតគិតកដល់ពេលនេះ មានទីតាំងចំនួន២ត្រូវបានមន្ទីរកសិម្ម ជួយជ្រោមជ្រែងរៀបចំឲ្យកសិករដាក់លក់បន្លែទាំងនោះ។

បើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរកសិកម្មខេត្ត  ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកខេត្តពោធិ៍សាត់ទាំងអស់អាចទៅរកទិញបន្លែសេរីរាង្គ គ្មានជាតិគីមី ដែលដាក់លក់នៅខាងជើងមន្ទីរពេទ្យបង្អែកឯកជន សេង បូតា ចំងាយប្រហែល១០០ម៉ែត្រ។

ទីតាំងខាងលើនេះត្រូវបានរៀបចំដាក់លក់ជារៀងរាល់ថ្ងៃ ដោយគម្រោងជម្រុញផលិតកម្មស្បៀង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។

ចំណែកទីតាំងមួយទៀត គឺមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំទីតាំងក្នុងបរិវេណមន្ទីរតែម្ដង ដោយកសិករអាចយកបន្លែធម្មជាតិរបស់ពួកគាត់មកដាក់លក់ជារៀងរាល់ថ្ងៃសុក្រ៕