អង្គការសុខភាពពិភពលោក(WHO) បានព្រមានថា ពិភពលោកនឹងមិនអាចទទួលបានជោគជ័យ ក្នុងផែនការបង្កើតឱ្យមានបង្គង់អនាម័យសម្រាប់មនុស្សគ្រប់គ្នាប្រើប្រាស់នៅត្រឹមឆ្នាំ២០៣០ខាងមុខឡើយ ដរាបណាប្រទេសទាំងអស់មិនបានបង្កើតឱ្យមានគោលនយោបាយទូលំទូលាយ និងការចាយវាយថវិកាបន្ថែមទៀត។

ការព្រមានេះ បន្ទាប់ពីអង្គការសុខភាពពិភពលោកបានចេញផ្សាយរបាយការណ៍នៅក្នុងខែតុលាឆ្នាំ២០១៨នេះថា នៅជុំវិញពិភពលោកមានមនុស្ស២ពាន់លាន៣សែននាក់ កំពុងគ្មានបង្គង់ប្រើប្រាស់ ហើយជិតពាក់កណ្ដាលនៃអ្នកទាំងនេះ តែងចេញទៅបង្ទោរបង់នៅកន្លែងដែលគ្មានការបាំងបិទត្រឹមត្រូវ។

អង្គការនេះក៏បន្តថា ប្រសិននៅត្រឹមឆ្នាំ២០៣០ខាងមុខ នៅតែមានមនុស្សគ្មានបង្គន់សម្រាប់បង្ទោរបង់ត្រឹមត្រូវ នោះមានន័យថា ពិភពលោកនឹងមិនអាចកាត់បន្ថយអត្រានៃអ្នកស្លាប់ដោយសារជំងឺរាករួសជាប្រចាំឆ្នាំ ចំនួន៨សែន២ម៉ឺន៩ពាន់នាក់ បានទេ៕