​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ លោក​ តាំង​​ សុចិត្រគ្រឹស្នា បាន​ឱ្យ​ដឹង​ថា​ ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ ឈានចូលឆ្នាំ២០២១​ មាន​ប្រមាណ​៥ម៉ឺននាក់ ដែលក្នុងនោះ ភ្ញៀវទេស​ចរសរុប​ចំ​នួន៣៦,៨៤៨នាក់កើនឡើង២៣,៧៣% ធៀបនឹងឆ្នាំ ២០១៩​ ។ សម្រាប់ភ្ញៀវជាតិ៣៥,២៧៨នាក់ កើនឡើង៥៦,៧៩%ធៀបនឹងឆ្នាំ ២០១៩ ភ្ញៀវបរទេស ១,៥៧០នាក់ ថយចុះ៧៨,៤៣% ធៀបនឹងឆ្នាំ២០១៩ ។​ លោក​បន្តថា​ ភ្ញៀវចូល​តាមព្រ​លានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុ ០១ជើង មានសរុប ២៣នាក់ ( ចិនទាំងអស់) ។
​ លោក​ តាំង​​ សុចិត្រគ្រឹស្នា​ បាន​ឱ្យ​ដឹង​ទៀត​ថា​ ភ្ញៀវទេសចរទៅកម្សាន្តតាម កោះនានា​មានចំនួនសរុប ២,១៣៣នាក់ ថយចុះ២០,៧៣% ធៀបនឹងឆ្នាំ២០១៩ ភ្ញៀវជាតិ​១,៨៥​០នាក់ កើនឡើង៥,៧១% ធៀបនឹងឆ្នាំ២០១៩ ភ្ញៀវបរទេស២៨៣នាក់ ថយចុះ៦៩,៩២ ធៀបឆ្នាំ២០១៩ ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និង រមណីយដ្ឋាននានាសរុប ៣០​,៦២​៣នាក់ កើនឡើង១៣០,៨៥% ធៀបនឹងឆ្នាំ២០១៩​ ។ ភ្ញៀវជាតិ ២៩,២៧៨នាក់ កើន​ឡើង១២៨,៤៦% ធៀបនឹងឆ្នាំ២០១៩ភ្ញៀវបរទេស១,៣៤៥នាក់ កើនឡើង១៩៨,៨៨% ធៀបនឹងឆ្នាំ២០១៩៕



ប្រភព៖ ក្រសួងព័ត៌មាន