នៅក្នុងឱកាសព្រះរាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ  អកអំបុក ខេត្តសៀមរាបទទួលបាន​ភ្ញៀវ​ទេស​ជាតិ និងអន្តរជាតិប្រមាណជាង៣៣ម៉ឺននាក់ កើនឡើងប្រមាណ១៨.៥៨ភាគរយ បើធៀបនឹង​ឆ្នាំ២០១៧ ក្នុងនោះ ភ្ញៀវទេសចរជាតិប្រមាណជាង២៩ម៉ឺននាក់ កើនឡើង​១៩.០៦ភាគរយ និងភ្ញៀងអន្តរជាតិប្រមាណជាង៣ម៉ឺននាក់ កើនឡើង២.៩៩ភាគរយ។ នេះបើតាមការបញ្ជាក់របស់លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។

ទន្ទឹមនឹងសន្ទុះនៃការកើនឡើងភ្ញៀវទេសចរនៅខេត្តសៀមរាប ងាកចាប់អារម្មណ៍ភ្ញៀវ​ទេសចរនៅខេត្តព្រះសីហនុឯណោះវិញ ធ្លាក់ចុះយ៉ាងគំហុក ពោលគឺនៅក្នុង​ពិធីបុណ្យ​អុំទូកឆ្នាំនេះ ធ្លាក់ចុះ​ធ្លាក់ចុះភ្ញៀវទេសចរ​រហូតដល់២៥.៨៨ %។

លោក វ៉េង ស៊ី​សុ​វង្ស អនុប្រធាន​មន្ទីរ​ខេត្ដ​ព្រះសីហនុ បាន​ប្រាប់​ឲ្យ​ដឹងថា រយៈពេល​៣ថ្ងៃ​​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ខេត្ត​ព្រះសីហនុ​ទទួលភ្ញៀវ​ទេសច​រ​សរុប​ប្រមាណ ៦៣.០០០នាក់ ថយចុះ២៥,៨៨% ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ៥០.២៣០នាក់ ថយចុះ៣២,០៧% ៕