ខេត្តសៀមរាប៖ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​ ចំនួន៥ថ្ងៃគឺចាប់ពីថ្ងៃទី១១ដល់១៥ ខែឧសភា ឆ្នាំ២០១៩ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ១៣ម៉ឺននាក់ បានមក​កម្សាន្តនៅតាមរមណីយដ្ឋាន​នានាក្នុងខេត្តសៀមរាប ដែលចំនួននេះ មានការកើនឡើង ៥៤,៣៣ភាគរយបើ​ធៀបទៅនឹងរយៈពេលដូចជាគ្នាកាលពីឆ្នាំ២០១៨កន្លងទៅ។ នេះបើយោងតាម​របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប​។

ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនប្រមាណជាង១១ម៉ឺននាក់ កើន៨៣,៣៣ភាគរយ។ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ២១,៧៣៤ នាក់ ថយចុះ ១៤,២៩ភាគរយ៕