ឥទ្ធិពលរបស់ព្យុះទី ២៩ ឈ្មោះ យូសាជី ( USAGI ) នឹងបង្កឲ្យមានភ្លៀងធ្លាក់​រាយប៉ាយ​ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងអាចបង្កជាជំនន់ទឹកភ្លៀងនៅ​បណ្តារាជធានី-ខេត្តមួយ​ចំនួន ។ ខ្យល់បក់បោកមានល្បឿនពី ១៣-១៥ ម៉ែត្រក្នុងមួយវិនាទី ។ ចំណែកលើផ្ទៃ​​សមុទ្រ​នឹងអាច​មានរលកខ្ពស់ៗ ។ នេះបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តមនិយមផ្សព្វផ្សាយនៅថ្ងៃទី ២៣ វិច្ឆិកានេះ។

ក្រសួងក៏បានស្នើទៅដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើន​ការប្រុងប្រយ័ត្នខ្ពស់ និងគួរផ្អាកសកម្មភាព ចាប់ពីថ្ងៃទី ២៤-២៥ វិច្ឆិកា ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយកថាហេតុ៕