ជំងឺ​ផ្តាសាយ ជា​ធម្មតា​មាន​រយៈពេល​ពី ៣ ទៅ ៧ ថ្ងៃ ប៉ុន្តែ​ជួន​កាល​វា​អាច​អូសបន្លាយ​រយៈពេលដល់ទៅ ២ សប្តាហ៍ក៏មាន​។ ប្រសិនបើ​អ្នក​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​ជំងឺ​នេះ​យូរ​ អាច​បណ្តាលមកពី​ហេតុផល​ដូចខាងក្រោមនេះ៖

១. អ្នក​សម្រាក​មិនបាន​គ្រប់គ្រាន់​(ចង់ឆាប់ជាត្រូវតែសម្រាកឲ្យគ្រប់គ្រាន់)​

២. អ្នក​ញ៉ាំ​ទឹក​តិចពេក ឬ​ខ្សោះ​ជាតិ​ទឹក(ត្រូវញាំទឹកឲ្យបានច្រើន)

៣. អ្នក​មាន​តានតឹង​ក្នុង​អារម្មណ៍​( ត្រូវចេះបន្ធូរអារម្មណ៍តានតឹង)

៤. អ្នក​កំពុង​ព្យាបាល​ជំងឺ​ខុសឆ្គង​ណាមួយ​(អ្នកមិនត្រូវលេបថ្នាំផ្តេសផ្តាសទេ)

​៥. អ្នក​នៅ​តែ​ហាត់ប្រាណ ឬ​ធ្វើការ​ខ្លាំង(ហាមធ្វើការងារធ្ងន់ជាដាច់ខាន)​។​

​ជំងឺ​ផ្តាសាយ ភាគ​ច្រើន​វា​នឹង​ជា​វិញ​ដោយ​ខ្លួនឯង​ហើយ​មិន​ចាំបាច់​មាន​ការព្យាបាល ណាមួយ​នោះ​ឡើយ​៕

អត្ថបទ៖ សាវតា