ឃី សុភ័ណ

ទឹកតែមានសារៈសំខាន់ខ្លាំងណាស់ ប្រសិនបើចេះឆុងឲ្យបានត្រឹមត្រូវ។ នេះជាការអះអាងរបស់ស្ថាបនិកជំរំតែលោក ឃី សុភ័ណ។ អ្នកជំនាញតែរូបនេះ លើកឡើងថា ការពិសារទឹកតែជារៀងរាល់ថ្ងៃ អាចជួយសុខភាពរាងកាយបានយ៉ាងច្រើន ជាពិសេសជួយកាត់បន្ថយជាតិពុលក្នុងខ្លួន កាត់បន្ថយជំងឺទឹកនោមផ្អែម ជំងឺមហារីក ធ្វើឲ្យខួរក្បាលស្រឡះ មាត់ធ្មេញមានសុខភាពល្អជាដើម។

លើសពីនេះទៀត នៅក្នុងទឹកតែមានសារធាតុម្យ៉ាងជួយយើងកុំឲ្យធាត់ ចំពោះអ្នកដែលចូលចិត្តញាំច្រើន។ នេះជាការបន្ថែមរបស់លោក សុភ័ណ។

ស្ថាបនិកជំរំតែរូបនេះ ជំរុញឲ្យពលរដ្ឋងាកមកពិសារតែជំនួសភេសជ្ជៈ និងកាហ្វេ ឲ្យបានជាប្រចាំដើម្បីទទួលបានសុខភាពល្អគ្រប់ៗគ្នា៕

ទស្សនាវីដេអូ ដែលផលិតដោយខ្មែរណាស់៖

អត្ថបទ៖ សាវតា