អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក George H.W. Bush បាននិយាយពាក្យចុងក្រោយក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយ ជាមួយកូនប្រុសរបស់លោកគឺលោក George W. Bush ដែលជាអតីតប្រធានធិបតីដូចគ្នា។

កាសែតThe NewYork Times បានចុះផ្សាយថានៅក្នុងកិច្ចសន្ទនានោះកូនប្រុសបាននិយាយទៅកាន់ឪពុកថា«កូនមានសំណាងណាស់ដែលមានឪពុកដ៏អស្ចារ្យម្នាក់»។ឪពុកក៏ឆ្លើយទៅវិញនូវពាក្យចុងក្រោយថា«ប៉ាក៏ស្រលាញ់កូនដែរ»។

ប្រភពពីសាច់ញាតិបានអះអាងថាតាមពិតមុនពេលមានពាក្យចុងក្រោយរវាងឪពុកកូននេះលោក George H. W. Bushត្រូវបានគេស្នើសុំដើម្បីឱ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដែរប៉ុន្តែលោកឆ្លើយបដិសេធ ហើយថាលោកបានត្រៀមខ្លួនរួចហើយដើម្បីទៅជួបប្រពន្ធរបស់លោកដែលបានស្លាប់កាលពី៨ខែមុននិងកូនស្រីរបស់លោកដែលបានស្លាប់តាំងពីក្មេង។

HOUSTON, TX – OCTOBER 30: President George H.W. Bush is taken off the field after flipping the coin between the Detroit Lions and Houston Texans at NRG Stadium on October 30, 2016 in Houston, Texas. (Photo by Bob Levey/Getty Images)

លោក George H. W. Bush បានស្លាប់ក្នុងអាយុ៩៤ឆ្នាំកាលពីថ្ងៃសុក្រ នៅផ្ទះរបស់លោក ក្នុងទីក្រុង Houston រដ្ឋ តិចសាស ហើយសាកសពរបស់លោក នឹងត្រូវគេដង្កល់ទុកនៅក្នុងបណ្ណាល័យប្រធានាធិបតី George H.W. Bush ក្នុងទីក្រុង College Station រដ្ឋតិចសាស ជាមួយប្រពន្ធរបស់លោក៕