នៅក្នុងប្រទេសអូស្ដ្រាលី បុរសជនជាតិអង់គ្លេសម្នាក់បានរងគ្រោះស្លាប់ដោយសារពស់ សមុទ្រចឹក។ ក្រុមអ្នក​ស្រាវជ្រាវបានអះអាងថា ការស្លាប់ដោយសារពស់សមុទ្រចឹកនេះ អាចជាករណីដំបូងដែលបានកើតឡើង​នៅក្នុង​ប្រទេសអូស្រ្ដាលី។

សារព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃទី៥ តុលា ឆ្នាំ២០១៨ ថា ជនរងគ្រោះគឺជាកម្មករ ធ្វើការងារនៅលើនាវានេសាទ ហើយមូលហេតុនាំឱ្យរូបគេត្រូវពស់សមុទ្រចឹកនោះ គឺនៅពេលចុះទៅសាមងនៅក្បែរកោះមួយ។

អាជ្ញាធរបញ្ជាក់ថា ថ្វីត្បិតពស់សមុទ្រមានពិសច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែវាជាសត្វ ដ៏ស្លូតមួយប្រភេទ និងមិន​មែនជាសត្វដែលអាចធ្វើឱ្យមនុស្សស្លាប់បានឡើយ ហើយម្យ៉ាងទៀត គេដឹងថា ពស់សមុទ្រនេះ គឺត្រូវបានក្រុម​អ្នកជំនាញមុជទឹក តែងយកមកប្រលែងលេងជារឿយៗ។

ប៉ុន្តែសម្រាប់លោកសាស្រ្ដាចារ្យ Bryan Fry នៅសាកលវិទ្យាល័យQueensland បានអះអាងថា មូលហេតុ​ធ្វើឱ្យ​ពស់សមុទ្រអាចបញ្ចេញពិសរហូតធ្វើឱ្យមនុស្សស្លាប់ បែបនេះ គឺដោយសារវាបានជាប់សំណាញមង​របស់បុរស​ជនជាតិអង់គ្លេសរូបនោះ៕

ប្រភព៖ BBC