ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលមានសមាជិកគ្រួសារ ត្រូវឆ្កែ ឬឆ្មាខាំ បាន​សម្រុកចាក់​ថ្នាំនៅមន្ទីរពេទ្យប៉ាស្ទ័រ ពោលគឺនៅក្រោយចូលឆ្នាំខ្មែរ ព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៩។

ពលរដ្ឋដែលចាប់លេខរៀង រងចាំចាក់ថ្នាំជំងឺឆ្កែឆ្កួតនេះ មកពីតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា។

វិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា បាន​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ នាពេលកន្លងមកថា ស្ថាប័ន​មួយ​នេះ ​កំពុង​ព្យាយាម​ផ្ដល់​សេវា​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ ប៉ុន្តែថា ផ្ដល់​អទិភាព​ដល់​ពលរដ្ឋ​ដែល​ត្រូវ​បាន​ឆ្កែខាំ​ធ្ងន់​ធ្ងរ កុមារតូចៗ ព្រះសង្ឈ ជនពិការ មនុស្សចាស់ជរា និងស្រ្តីមានផ្ទៃពោះមានសិទ្ធិអាទិភាព៕

អត្ថបទ៖ ខ្មែរណាស់