ពលរដ្ឋបានសម្ដែងក្ដីកង្វល់ និងបានសំណូមពរអាជ្ញាធរក្រុងសៀមរាបជួយដោះស្រាយជូនពួកគាត់ពាក់ព័ន្ធនឹងករណីអាងចិញ្ចឹមក្រពើ ដែលគាត់អះអាងថាជារបស់លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម កំពុងជះក្លឹនស្អុយប៉ះពាល់សុខភាព និងការរស់នៅរបស់ពួកគាត់។

ពលរដ្ឋបានអះអាងថាទីតាំងអាងក្រពើនោះ ស្ថិតនៅក្រោយស្ថានីយប្រេងតេឡាអង្គរ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ស្រ្តីម្នាក់បានរៀបរាប់ថា ពួកគាត់ពិតជាពិបាកដកង្ហើមណាស់រៀងរាល់ថ្ងៃនេះ ពីព្រោះតែក្លឹនស្អុយចេញពីអាងក្រពើដែលគ្មានអនាម័យនោះ។

ជុំវិញករណីកង្វល់ពលរដ្ឋនេះ លោក ណៅ ធួក បានថ្លែងទទួលស្គាល់បញ្ហានេះ នឹងថាកំពុងរៀបចំប្ដូរទីតាំងអាងក្រពើរបស់លោកទៅកាន់ទីតាំងផ្សេង ហើយយកទីតាំងអាងចិញ្ចឹមក្រពើនេះធ្វើជាប៉ូទិកវិញ។

យ៉ាងណាលោកថា ការរៀបចំទីតាំថ្មីកំពុងស្ថិតក្នុងដំណាក់កាលឆ្លងការយល់ព្រមពីអាជ្ញាធរជាតិអប្សរា៕