ប្រជាពលរដ្ឋរស់នៅភូមិមន ឃុំអន្លងជ្រៃ ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង និង ពលរដ្ឋរស់នៅភូមិឆែបកើត ឃុំឆែប១ ស្រុកឆែប ខេត្តព្រវិហារ  បានប្រកបរបរកែច្នៃចង្កឹះទ្រាំងជំនួសនឹងការចូលព្រៃបរបាញ់សត្វ។


ក្រុមពលរដ្ឋដែលកែច្នៃចង្កឹះ ធ្វើពីដើមទ្រាំងនេះ ក្រោមការសម្របសម្រួលដោយអង្គការកម្មវិធិផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP Cambodia)។ 

សូមចូលរួមគាំទ្រចង្កឹះខ្មែរ ដើម្បីជួយដល់ពលរដ្ឋក្នុងសហគមន៍អោយបានប្រសើរ។ ចង្កឹះនេះមានលក់នៅហាងផ្សារសហគមន៍ខ្មែរ នៅរាជធានីភ្នំពេញ ក្បែរផ្សារស្ទឹងមានជ័យ។ 

សូមទស្សនាវីដេអូដែលផលិតដោយ NTFP-EP Cambodia ខាងក្រោម៖