ផ្លែឈើដែលសម្បូរវីតាមីនCខ្ពស់ និងមានសារជាតិប្រឆាំងអុកស៊ីតកម្មដូចជាផ្លែស្វាយ គឺជួយដល់ប្រព័ន្ធការពាររាងកាយប្រឆាំងនឹងមេរោគ ហើយជួយប្រឆាំងជំងឺរ៉ាំរ៉ៃជាច្រើន មុនទៀត ដូចជាជំងឺមហារីកជាដើម។

ផ្លែស្វាយក៏មានផ្ទុកសមាសភាពប្រឆាំងជំងឺមហារីកដែលគេហៅថា Mangiferin។ ការសិក្សាជាច្រើនបានរកឃើញថា សមាសភាព Mangiferin ជួយកាត់បន្ថយការ បំផ្លាញនិងផ្ដល់ប្រយោជន៍សម្រាប់ប្រព័ន្ធការពាររាងកាយ។ ការបរិភោគផ្លែស្វាយ ក៏អាចជួយទប់ស្កាត់ល្បឿននៃការកើតកោសិកាមហារីក ដោយសារវាជួយកាត់បន្ថយ ទំហំនៃសាច់ដុំនៃជំងឺមហារីក។

ក្រុមអ្នកវិទ្យាសាស្រ្ដក៏អះអាងដែរថា ការបរិភោគផ្លែស្វាយទាំងសាច់និងសម្បករបស់វា គឺផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់សុខភាព ហើយជួយការពារការដុះឡើងនៃកោសិកា មហារីក។

ក្រៅពីនេះ ផ្លែស្វាយ ក៏ត្រូវបានគេដឹងថា គឺជាផ្លែឈើសម្បូរសារជាតិចិញ្ចឹម ដូចជា វីតាមីន ជាតិរ៉ែ និងសារជាតិប្រឆាំងអុកស៊ីតកម្ម ដែលជួយដល់ប្រព័ន្ធរំលាយអាហារ សុខភាពស្បែកនិងសក់ ជួយឱ្យស្រកទម្ងន់ និងជួយកុំឱ្យងឹងភ្នែក៕

ប្រភព៖Healthy and Natural World