អ្នកមានបញ្ហាពិបាកក្នុងការបន្ទោលាមកឬហៅថាបត់ជើងធំ គួរតែព្យាយាមបរិភោគផ្លែសាវម៉ាវ ព្រោះផ្លែសាវម៉ាវដែលផ្ទុកជាតិសរសៃនិងជាតិទឹក នឹងជួយដល់ប្រព័ន្ធរំលាយអាហារ។

ការបរិភោគសាវម៉ាវចំនួន៥ផ្លែនឹងធ្វើឱ្យអ្នកទទួលបានជាតិសរសៃ៤ក្រាមដែលស្មើរនឹង១២%នៃជាតិសរសៃ ដែលរបបអាហាររបស់អ្នកត្រូវការជាប្រចាំថ្ងៃ។

ក្រុមវេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិកបាននិយាយថា ជាតិសរសៃគឺមានប្រយោជន៍សម្រាប់សុខភាពនិងប្រព័ន្ធរំលាយអាហារ។ ការទទួលបានជាតិសរសៃគ្រប់គ្រាន់ នឹងជួយឱ្យការបត់ជើងធំទៀងទាត់ ព្រោះវាជួយឱ្យលាមកទន់។ ជាតិសរសៃក៏ជួយពោះវៀនមានសុខភាពល្អ និងជួយការពារការកើតមានជំងឺផ្សេងៗនៅក្នុងក្រពះ។

ហេតុផលមួយដែលសាវម៉ាវជួយបន្ទោលាមកទៀងទាត់ គឺដោយសារផ្លែសាវម៉ាវគឺជាប្រភពនៃជាតិទឹក និងត្រូវបានគេដឹងថា ផ្លែសាវម៉ាវមានផ្ទុកជាតិទឹករហូត៨២%៕

ប្រភព៖ Healthy and Natural World