អង្គការWWF បានអះអាងថា ផ្លាស្ទីក៨លានតោនត្រូវបានគេបោះចូលទៅក្នុងមហាសមុទ្រជារៀងរាល់ឆ្នាំ ស្របពេលប្រទេសនៅក្នុងពិភពលោក ពុំទាន់ចាត់វិធានការណាមួយដើម្បីដោះស្រាយបញ្ហានេះនៅឡើយ។

បច្ចុប្បន្ន ផ្លាស្ទីកកំពុងស្ថិតនៅគ្រប់ទីកន្លែង គឺមានចាប់ពីទីក្រុង ទៅជនបទ រហូតទៅដល់តាមឆ្នេរសមុទ្រ ហើយវាត្រូវបានគេចាត់ទុកថាកំពុងសម្ងំបំផ្លាញពិភពយ៉ាងស្ងៀមស្ងាត់បំផុត។ ផ្លាស្ទិកភាគច្រើនត្រូវបានគេប្រើតែម្ដងរួចហើយបោះចោល ស្របពេលវាតែងបញ្ចេញជាតិពុលទៅដី ទន្លេ និងសមុទ្រ។

ពីមួយឆ្នាំទៅមួយឆ្នាំ មនុស្សនិងសត្វតែងបរិភោគជាតិផ្លាស្ទិកចូលទៅក្នុងខ្លួនកាន់ច្រើនតាមរយៈការបរិភោគអាហារនិងការផឹកទឹក និងស្របពេលនៅមានសកម្មភាពតិចតួចប៉ុណ្ណោះដើម្បីកាត់បន្ថយការបង្កើតផ្លាស្ទីក៕